កណ្តាល៖ មានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ បន្ទាប់ពីឃើញសកម្មភាពរថយន្តធុនធំជាច្រើនគ្រឿង បាននិងកំពុងសម្រុកដឹកដីចាក់លុបបិទផ្ជិតផ្លូវទឹកព្រែក ស្ថិតនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ ករណីនេះបានធ្វើឱ្យសាធារណជនដាក់ការសង្ស័យ និងស្នើឱ្យមានការត្រួតពិនិត្យផ្លូវច្បាប់ជាបន្ទាន់។
ថ្ងៃចេញផ្សាយ ៖ 20/07/2026 01:26:28
ដោយ ៖ bkds | ចំនួនអ្នកចូលមើល ៖ 21.4K

កណ្តាល៖ មានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ បន្ទាប់ពីឃើញសកម្មភាពរថយន្តធុនធំជាច្រើនគ្រឿង បាននិងកំពុងសម្រុកដឹកដីចាក់លុបបិទផ្ជិតផ្លូវទឹកព្រែក ស្ថិតនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
ករណីនេះបានធ្វើឱ្យសាធារណជនដាក់ការសង្ស័យ និងស្នើឱ្យមានការត្រួតពិនិត្យផ្លូវច្បាប់ជាបន្ទាន់។

ការបំភ្លឺពីភាគីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ជ័យ សំអាន គឺជាមេឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលបានធ្វើការបំភ្លឺប្រាប់ភ្នាក់ងារសារព័ត៌មានថា សកម្មភាពចាក់ដីខាងលើនេះ គឺធ្វើឡើងនៅលើផ្ទៃដីដែលមាន ប្លង់កម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវ របស់ម្ចាស់ដីឈ្មោះ សុខ យាង តែប៉ុណ្ណោះ មិនមែនជាការទន្ទ្រានយកដីសាធារណៈរបស់រដ្ឋឡើយ។ការអះអាង និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋផ្ទុយទៅវិញ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានតាំងពីដូនតាមក បានលើកឡើងថា ទីតាំងដែលកំពុងចាក់ដីនោះ គឺដីព្រែកធម្មជាតិដែលធ្លាប់តែជាផ្លូវទឹករំដោះតាំងពីយូរយារណាស់មកហើយ។

ក្រុមពលរដ្ឋ និងសារព័ត៌មានក្នុងស្រុកបានដាក់ការសង្ស័យថា សកម្មភាពចាក់ដីរបស់ឈ្មោះ សុខ យាង ខាងលើ អាចមានការ ចាក់រំលោភបំពានហួសពីដែនកំណត់នៃប្លង់កម្មសិទ្ធិ បិទផ្លូវទឹកទាំងស្រុង ដែលអាចបង្កផលប៉ះពាល់ជាអត្ថាហេតុដល់ប្រព័ន្ធរំដោះទឹក ព្រមទាំងហន្តរាយដល់ស្ពានថ្នល់នៅក្បែរនោះ។សំណូមពរស្វែងរកការពិត និងតម្លាភាពដើម្បីធានាបាននូវភាពត្រឹមត្រូវ តម្លាភាព និងការពារផលប្រយោជន៍សាធារណៈ ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានសូមគោរពស្នើសុំយ៉ាងទទូចដល់ លោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ មេត្តាចាត់មន្ត្រីជំនាញក្រោមឱវាទ ចុះត្រួតពិនិត្យ និងវាស់វែងផ្ទាត់ផ្ទៀងនិយាមកាទីតាំងជាក់ស្តែងជាបន្ទាន់។

ទន្ទឹមនឹងនេះ ស្ថាប័ន និងមន្ទីរជំនាញពាក់ព័ន្ធនៃខេត្តកណ្តាល ក៏ត្រូវបានស្នើឱ្យចូលរួមពិនិត្យលើករណីនេះផងដែរ រួមមាន៖មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល៖ ផ្ទៀងផ្ទាត់និងដកស្រង់និយាមកាប្លង់ដី ដើម្បីដឹងថាការចាក់ដីរបស់ឈ្មោះ សុខ យាង នេះលេចចូលដីព្រែករដ្ឋឬទេ។

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល៖ វាយតម្លៃលើផលប៉ះពាល់ផ្លូវទឹក មិនឱ្យមានការបិទច្រកទឹកហូរធម្មជាតិ។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល៖ ពិនិត្យផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធស្ពាន និងថ្នល់ជុំវិញ។

មន្ទីរបរិស្ថាន ខេត្តកណ្តាល៖ ពិនិត្យលើផលប៉ះពាល់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីជុំវិញ។សេចក្តីរាយការណ៍បន្ថែមជុំវិញលទ្ធផលនៃការចុះពិនិត្យរបស់មន្ត្រីជំនាញ តាមបទបញ្ជារបស់រដ្ឋបាលស្រុកកៀនស្វាយ នឹងត្រូវបានផ្សព្វផ្សាយជូនជាបន្តបន្ទាប់ទៀត នៅពេលទទួលបានព័ត៌មានផ្លូវការជាបន្ត។

ព័ត៌មានផ្សេងៗ
កណ្តាល៖ មានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ បន្ទាប់ពីឃើញសកម្មភាពរថយន្តធុនធំជាច្រើនគ្រឿង បាននិងកំពុងសម្រុកដឹកដីចាក់លុបបិទផ្ជិតផ្លូវទឹកព្រែក ស្ថិតនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ ករណីនេះបានធ្វើឱ្យសាធារណជនដាក់ការសង្ស័យ និងស្នើឱ្យមានការត្រួតពិនិត្យផ្លូវច្បាប់ជាបន្ទាន់។
20/07/2026 01:26:28 bkds
ប្រជាពលរដ្ឋរិះគន់រោងចក្របារីចិននៅស្រុកមុខកំពូល បង្កផលប៉ះពាល់ក្លិន និងស្នើសុំអន្តរាគមន៍ពីអាជ្ញាធរ
19/07/2026 06:15:18 bkds
ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងតាមដានការអនុវត្តការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ រួមមាន ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច និងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់។
30/06/2026 07:21:43 bkds
ដោយមានការចង្អុលបង្ហាញពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ …….. ថ្ងៃទី២២/០៦/២០២៦​ វេលាម៉ោង១៥:០០នាទីរសៀល លោក លាង ដាវីត នាយករងរដ្ឋបាលខណ្ឌ បន្តដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងឆ្នោតឡូតូ នឹងជល់មាន់ទូរទស្សន៍ ចំនួន(៥ទីតាំង)ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ
23/06/2026 11:36:20 bkds
អាជ្ញាធរ​កម្ពុជា ទ​ទួល​ព​លរដ្ឋ​ខ្មែរឆ្លង​ដែន​ខុស​ច្បាប់ ដែល​អាជ្ញាធរថៃ​បញ្ជូនមក​តាម ច្រក​ទ្វារព្រំដែ​នអន្តរជា​តិ​ប៉ោយ​ប៉ែត
20/06/2026 03:57:42 admin

© 2026 BKDS-TVNews © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft