អាជីវកររិះគន់ខ្លាំងៗទៅដល់មន្ត្រីគយ និងសមត្ថកិច្ចច្រករបៀងដូង ស្រុករមាសហែក ពីបទប្រមូលលុយលើសក្រដាសពន្ធ និងបើកដៃឱ្យទំនិញវៀតណាមចូលដោយសេរីខេត្តស្វាយរៀង
ថ្ងៃចេញផ្សាយ ៖ 11/08/2026 12:06:06
ដោយ ៖ bkds | ចំនួនអ្នកចូលមើល ៖ 21.4K

 

អាជីវកររិះគន់ខ្លាំងៗទៅដល់មន្ត្រីគយ និងសមត្ថកិច្ចច្រករបៀងដូង ស្រុករមាសហែក ពីបទប្រមូលលុយលើសក្រដាសពន្ធ និងបើកដៃឱ្យទំនិញវៀតណាមចូលដោយសេរីខេត្តស្វាយរៀង

 

ប្រភពព័ត៌មានបែកធ្លាយ និងការរំជើបរំជួលពីសំណាក់ក្រុមអាជីវករតូចតាច ដែលរកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ ច្រករបៀងព្រំដែនដូង (ច្រកតំបន់ភូមិភាគ) ដែលមានទីតាំងស្ថិតនៅក្នុង ភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងតែផ្ទុះការរិះគន់យ៉ាងខ្លាំងៗ ទៅលើចំណាត់ការ និងតម្លាភាពនៃការប្រមូលពន្ធរបស់មន្ត្រីជំនាញប្រចាំការនៅច្រកទ្វារមួយនេះ

 

តាមការរៀបរាប់ពីក្រុមអាជីវករដែលរកស៊ីដឹកទំនិញចេញពីប្រទេសវៀតណាម ចូលមកកាន់ទឹកដីកម្ពុជា បានទម្លាយឱ្យដឹងថា ការបង់ប្រាក់ថ្លៃពន្ធទំនិញនៅច្រកដូងនេះ គឺមានភាពមិនប្រក្រតី និងខុសពីតម្លៃដែលបានកំណត់នៅលើក្រដាសពន្ធជាលាយលក្ខណ៍អក្សរ។

 

ក្រុមអាជីវករបានលើកឡើងជាឧទាហរណ៍ជាក់ស្តែងថា ចំពោះរថយន្តដឹកទំនិញមួយគ្រឿងៗ ពួកគាត់ត្រូវបានមន្ត្រីគយ និងសមត្ថកិច្ចនៅទីនោះ តម្រូវឱ្យបង់ប្រាក់សរុបចំនួន ១,៧០,០០០ រៀល (មួយលានចិតសិបម៉ឺនរៀល) ប៉ុន្តែនៅពេលពិនិត្យមើលទឹកប្រាក់ដែលវាយចូលក្នុងបញ្ជី និងមាននៅលើក្រដាសពន្ធផ្លូវការ គឺមានចំនួនត្រឹមតែ ១,០៤,០០០ រៀល (មួយលានសូន្យបួនម៉ឺនរៀល) ឬ ១,៤០,០០០ រៀល តែប៉ុណ្ណោះ។

 

ទឹកប្រាក់ដែលលើសក្រៅផ្លូវការទាំងនោះ មិនដឹងជាហូរចូលទៅក្នុងហោប៉ៅបុគ្គលណាឡើយ ដែលនេះជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់អាជីវករខ្មែរ។

 

មិនត្រឹមតែបញ្ហាបង់លុយលើសក្រដាសពន្ធនោះទេ ក្រុមប្រជាពលរដ្ឋ និងអាជីវករនៅក្នុងមូលដ្ឋានក៏បានសម្តែងការមិនពេញចិត្ត និងរិះគន់ចំៗថា សមត្ថកិច្ចប្រចាំច្រកព្រំដែនដូងនេះ កំពុងតែបង្ហាញភាពលម្អៀង ដោយបាន «បើកដៃ» ឱ្យក្រុមអាជីវករ និងជនជាតិវៀតណាម អាចសម្រុកដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចេញចូលតាមអំពើចិត្តទាំងយប់ទាំងថ្ងៃ ដោយគ្មានការរឹតបន្តឹងច្បាប់ ឬពិនិត្យឱ្យបានដិតដល់ដូចពលរដ្ឋខ្មែរនោះឡើយ។ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋ និងអាជីវករ បានសំណូមពរយ៉ាងទទូចទៅដល់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នពាក់ព័ន្ធ

ជាពិសេស ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ

 

និងរដ្ឋាករកម្ពុជា លោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង

 

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសូមមេត្តាជួយធ្វើអន្តរាគមន៍ ចុះពិនិត្យ និងស្វែងរកការពិត ដើម្បីជួយសម្រាលការលំបាកជូនអាជីវករខ្មែរ បង្កើតតម្លាភាពក្នុងការប្រមូលពន្ធចូលរដ្ឋ និងទប់ស្កាត់រាល់ភាពមិនប្រក្រតីទាំងឡាយនៅច្រកព្រំដែនដូងនេះ ដើម្បីកុំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋតូចតាច និងសណ្តាប់ធ្នាប់ទូទៅនៅតាមតំបន់ព្រំដែន។

ព័ត៌មានផ្សេងៗ
អាជីវកររិះគន់ខ្លាំងៗទៅដល់មន្ត្រីគយ និងសមត្ថកិច្ចច្រករបៀងដូង ស្រុករមាសហែក ពីបទប្រមូលលុយលើសក្រដាសពន្ធ និងបើកដៃឱ្យទំនិញវៀតណាមចូលដោយសេរីខេត្តស្វាយរៀង
11/08/2026 12:06:06 bkds
ពលរដ្ឋនៅសង្កាត់ពង្សាំង ស្នើលោកអភិបាលខណ្ឌព្រែកព្នៅ ជួយពិនិត្យអាជីវកម្មកាយដីមួយកន្លែង ដែលកំពុងបង្កផលប៉ះពាល់ និងសង្ស័យគ្មានច្បាប់អនុញ្ញាត
07/08/2026 02:11:50 bkds
កណ្តាល៖ មានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ បន្ទាប់ពីឃើញសកម្មភាពរថយន្តធុនធំជាច្រើនគ្រឿង បាននិងកំពុងសម្រុកដឹកដីចាក់លុបបិទផ្ជិតផ្លូវទឹកព្រែក ស្ថិតនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ ករណីនេះបានធ្វើឱ្យសាធារណជនដាក់ការសង្ស័យ និងស្នើឱ្យមានការត្រួតពិនិត្យផ្លូវច្បាប់ជាបន្ទាន់។
20/07/2026 01:26:28 bkds
ប្រជាពលរដ្ឋរិះគន់រោងចក្របារីចិននៅស្រុកមុខកំពូល បង្កផលប៉ះពាល់ក្លិន និងស្នើសុំអន្តរាគមន៍ពីអាជ្ញាធរ
19/07/2026 06:15:18 bkds
ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងតាមដានការអនុវត្តការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ រួមមាន ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច និងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់។
30/06/2026 07:21:43 bkds

© 2026 BKDS-TVNews © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft