ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងតាមដានការអនុវត្តការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ រួមមាន ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច និងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់។
ថ្ងៃចេញផ្សាយ ៖ 30/06/2026 07:21:43
ដោយ ៖ bkds | ចំនួនអ្នកចូលមើល ៖ 21.4K

 

ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងតាមដានការអនុវត្តការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ រួមមាន ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច និងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់។

ក្នុងឱកាសចុះបំពេញបេសកកម្មនេះ លោកស្នងការបានត្រួតពិនិត្យលើស្ថានភាពកម្លាំងនគរបាលប្រចាំប៉ុស្តិ៍ របៀបរបបនៃការបំពេញការងារ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការអនុវត្តតួនាទី និងភារកិច្ចប្រចាំថ្ងៃរបស់មន្ត្រីនគរបាល។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស ថេង ក៏បានស្តាប់របាយការណ៍ និងស្វែងយល់ពីស្ថានភាពជាក់ស្តែង ព្រមទាំងតម្រូវការចាំបាច់នានារបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលនីមួយៗ ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងសមត្ថភាពការងារ និងលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។

លោកស្នងការបានណែនាំដល់កម្លាំងនគរបាលទាំងអស់ ឱ្យបន្តគោរពវិន័យកងកម្លាំង ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ និងបម្រើប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ តម្លាភាព និងវិជ្ជាជីវៈ ស្របតាមគោលនយោបាយរបស់ថ្នាក់ដឹកនាំ។

ព័ត៌មានផ្សេងៗ
អាជីវកររិះគន់ខ្លាំងៗទៅដល់មន្ត្រីគយ និងសមត្ថកិច្ចច្រករបៀងដូង ស្រុករមាសហែក ពីបទប្រមូលលុយលើសក្រដាសពន្ធ និងបើកដៃឱ្យទំនិញវៀតណាមចូលដោយសេរីខេត្តស្វាយរៀង
11/08/2026 12:06:06 bkds
ពលរដ្ឋនៅសង្កាត់ពង្សាំង ស្នើលោកអភិបាលខណ្ឌព្រែកព្នៅ ជួយពិនិត្យអាជីវកម្មកាយដីមួយកន្លែង ដែលកំពុងបង្កផលប៉ះពាល់ និងសង្ស័យគ្មានច្បាប់អនុញ្ញាត
07/08/2026 02:11:50 bkds
កណ្តាល៖ មានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ បន្ទាប់ពីឃើញសកម្មភាពរថយន្តធុនធំជាច្រើនគ្រឿង បាននិងកំពុងសម្រុកដឹកដីចាក់លុបបិទផ្ជិតផ្លូវទឹកព្រែក ស្ថិតនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ ករណីនេះបានធ្វើឱ្យសាធារណជនដាក់ការសង្ស័យ និងស្នើឱ្យមានការត្រួតពិនិត្យផ្លូវច្បាប់ជាបន្ទាន់។
20/07/2026 01:26:28 bkds
ប្រជាពលរដ្ឋរិះគន់រោងចក្របារីចិននៅស្រុកមុខកំពូល បង្កផលប៉ះពាល់ក្លិន និងស្នើសុំអន្តរាគមន៍ពីអាជ្ញាធរ
19/07/2026 06:15:18 bkds
ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងតាមដានការអនុវត្តការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ រួមមាន ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច និងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់។
30/06/2026 07:21:43 bkds

© 2026 BKDS-TVNews © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft